រដ្ឋបាលខេត្តបន្ទាយមានជ័យ

Banteaymeanchey Administration
ស្វែងរក

ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ បន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

  • 846
  • ដោយ Admin

ឯកឧត្តម អភិបាលខេត្តតែងតែរួមសុខទុក្ខជាមួយពុកម៉ែបងប្អូនដោយក្តីស្រលាញ់ជានិច្ចសួរសុខទុកពុកម៉ែបងប្អូននៅខាងក្រុងសិរីសោភ័ណវិញក្រោយចុះសួរសុខទុក្ខបងប្អូនខាងភ្នំស្រុក ព្រះនេត្រព្រះ ថ្ងៃអាទិត្យនេះដោយសារស្ថានភាពខាងមង្គលបូរី សិរីសោភ័ណ ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងមានការជន់លិចក្រោមផ្ទះខ្ញុំបាទ និងក្រុមការងារ កងកម្លាំង បានចុះនាំយកអំណោយរបស់​សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ចែកជូនដល់ពលរដ្ឋចាស់ជរា​ មានជីវភាពខ្វះខាត​ រងគ្រោះដោយសារទឹកជំនន់នៅក្នុងសង្កាត់ចំនួន៣​ រួមមាន​ ៖​ សង្កាត់ភ្នៀត​,​ សង្កាត់កោះពងសត្វ​ និងសង្កាត់អូរអំបិល​ ជិត២០០គ្រួសារ​ ដើម្បីជួយដោះស្រាយបញ្ហាប្រចាំថ្ងៃ​ ក្នុងគ្រាដែលពួកគាត់កំពុងជួបការលំបាកដោយសារគ្រោះទឹកជំនន់​ នៅក្នុងក្រុងសិរីសោភ័ណ។ថ្ងៃទី​០២​ ខែតុលា​ ឆ្នាំ​២០២២ ៕

អត្ថបទទាក់ទង