រដ្ឋបាលខេត្តបន្ទាយមានជ័យ

Banteaymeanchey Administration

(សាកល្បង) រដ្ឋបាលឃុំតាតៃក្រោម បានបើកកិច្ចប្រជុំដេញថ្លៃគម្រោងសាងសង់ផ្លូវលំក្រាលក្រួសក្រហម ០១ខ្សែ ប្រវែង ១,៥៥៧ ម៉ែត្រ ទទឹង ៤ ម៉ែត្រ កំរាស់០.១៥ ម៉ែត្រ និងស្លាកសញ្ញា ០១កន្លែង ( គម្រោងមូលនិធិឃុំ ឆ្នាំ២០១៩ ) ដែលមានទឹកប្រាក់សរុបចំនួន ៧២.៨៩៦.៦៧៧ រៀល

ដោយ Adminចំនួនទស្សនា (307)

រដ្ឋបាលឃុំតាតៃក្រោម បានបើកកិច្ចប្រជុំដេញថ្លៃគម្រោងសាងសង់ផ្លូវលំក្រាលក្រួសក្រហម ០១ខ្សែ ប្រវែង ១,៥៥៧ ម៉ែត្រ ទទឹង ៤ ម៉ែត្រ កំរាស់០.១៥ ម៉ែត្រ និងស្លាកសញ្ញា ០១កន្លែង ( គម្រោងមូលនិធិឃុំ ឆ្នាំ២០១៩ ) ដែលមានទឹកប្រាក់សរុបចំនួន ៧២.៨៩៦.៦៧៧ រៀលគត់ ក្រោមអធិបតីភាព លោក ធិន សម្បត្តិ ប្រធានគណៈកម្មការលទ្ធកម្មឃុំ និងជាមេឃុំតាតៃក្រោម សមាសភាពចូលរួមមាន លោក សេក សំអុល នាយកទីចាត់ការផែនការ និងវិនិយោគខេត្តកោះកុង ក្រុមប្រឹក្សាឃុំតាតៃក្រោម មេភូមិ ប្រជាពលរដ្ឋ និងតំណាងក្រុមហ៊ុន សរុបចំនួន ២០នាក់ ស្រី ០៤នាក់។ ក្រោយពីការពិនិត្យលើសំណើរដេញថ្លៃរួចមក គណៈកម្មការលទ្ធកម្មឃុំ បានពិនិត្យឃើថា ក្រុមហ៊ុនដែលបានចូលរួមការដេញថ្លៃ មានចំនួន ០២ក្រុមហ៊ុនប៉ុណ្ណោះ។ បើយោងតាមសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ករណីមានតែពីរក្រុមហ៊ុនបែបនេះ គណៈកម្មការលទ្ធកម្ម អាច លុបចោលការដេញថ្លៃ ឬទទួលយកជាបណ្តោះអាសន្ន ហើយគណៈកម្មការលទ្ធកម្មត្រូវ ធ្វើសំណើរជាលាយលក្ខណ៍អក្សរទៅអភិបាលខេត្ត ដើម្បីសុំបើកសំណើដេញថ្លៃម្ដងទៀត។

បណ្ណាល័យព័ត៌មាន
ព័ត៌មានពេញនិយម
ព័ត៌មានថ្មីៗ
លេខអគ្គិភ័យ016 717 129
017 448 348
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍015 836 969
077​ 747 496
លេខទទួលព័ត៌មាន(ប៉ូលីស)0977780014
KAMPONG SPEU​ WEATHER
ព័ត៌មានជាប់ទាក់ទង

ផ្លូវលេខ 1, ទល់មុខស្ពានថ្មចាស់បាត់ដំបង

អ៊ីមែល : info@battambang.gov.kh

លេខទូរស័ព្ទ : (+855)53 732 137

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

កែប្រែចុងក្រោយ : 2 ឆ្នាំមុន